មតិសិស្សរបស់យើង
យើងតែងតែយកចិត្តទុកដាក់ទៅលើការបញ្ចេញមតិ និងការរិះគន់ស្ថាបនា ដើម្បីស្វែងរកភាពរីកចម្រើនទៅមុខ

"ខ្ញុំធ្លាប់ជាសិស្សអាហារូបករណ៏នៅ KGA ជំនាន់ទី១ ខ្ញុំពិតជារំភេីបមែនទែនដែលបានជាប់អាហារូបករណ៏ជំនាន់ទី១នៅ KGA។ ក្រោយមកខ្ញុំក៏ក្លាយជំនួយការគ្រូបង្រៀននៅទីនេះ ដោយខ្ញុំធ្លាប់ជាសិស្សឆ្នើម។ ខ្ញុំក៏បាននឹងកំពុងបង្រៀនថ្នាក់អាហារូបករណ៍ទៅកាន់សិស្សជំនាន់ក្រោយៗផងដែរ។ ខ្ញុំរីករាយជាមួយការសិក្សានៅទីនេះ ហើយខ្ញុំពិតជាត្រេកអរជាមួយនឹងឱកាសដែលខ្ញុំទទួលបាន។ Shout out to all KGA Team."

"ក្រោយបញ្ចប់ការសិក្សារបស់ខ្ញុំក្នុងវគ្គសិក្សាការផលិតផែនទី ខ្ញុំបានយល់ដឹងច្រើនអំពីការប្រើប្រាស់ឧបករណ៍(tools)ផ្សេងៗនិង command ជាច្រើនដើម្បីបង្កើតផែនទីដ៏ល្អ និងត្រឹមត្រូវ។ ខ្ញុំទទួលបានជំនាញសំខាន់ៗក្នុងការប្រើប្រាស់ Arcmap និង ArcGIS Pro ដូចជា ចំណេះដឹងទិន្នន័យផែនទី បង្កើតនិងកែសម្រួលផែនទី វិភាគទិន្នន័យភូមិសាស្រ្ត ជាដើម។ ខ្ញុំបានសង្កេតឃើញថាក្រោយពីខ្ញុំបានបញ្ចប់វគ្គសិក្សាពី khmer GRS Academy បានធ្វើអោយខ្ញុំទទួលបានចំណះដឹងច្បាស់ៗ ដើម្បីជាប្រយោជន៍ក្នុងការសិក្សា និងការងារនាពេលអនាគត។"

"ខ្ញុំពិតមានសំណាងដែលទទួលបានឱកាសចូលរៀននៅសាលា Khmer GIS Academy។ ការបង្រៀនរបស់លោកគ្រូល្អ ច្បាស់ៗ ងាយយល់ ទោះបីជាអ្នកចាប់ផ្តើមថ្មីក៏អាចរៀនបាន និងឆាប់ចាប់បានផងដែរ។ ការបង្រៀនរបស់លោកគ្រូពិតជាល្អ មានកិច្ចការផ្ទះ និងលំហាត់ជាច្រើនដែលដាក់អោយធ្វើ។ មានទិន្នន័យល្អៗ ជាពិសេសចំពោះអ្នកដែលធ្វើការងារខាងវិស័យដីឡូតិ៍ វិស័យយោធា វិស័យរដ្ឋបាល វិស័យអចនទ្រព្យជាដើម។ ក្រោយពេលដែលខ្ញុំបានបញ្ចប់ការសិក្សា ខ្ញុំក៏បានចូលធ្វើការងារស្ម័គ្រចិត្តផ្នែក GIS ហើយក៏ឃើញថាអ្វីដែលខ្ញុំបានរៀននៅ KGA គឺត្រឹមត្រូវច្រើនជាមួយនឹងការងារជាក់ស្តែង។"