សិក្សាលម្អិតទៅលើជំនាញគ្រប់គ្រងទិន្នន័យភូមិសាស្រ្ត និងផែនទី

យើងផ្តល់ឲ្យនូវការបង្រៀនដែលយកចិត្តទុកដាក់ ប្រកបដោយគុណភាព និងទំនួលខុសត្រូវ។ ការពេញចិត្តរបស់អ្នក គឺជាតម្លៃរបស់យើងខ្ញុំ។

មុខវិជ្ជាដែលយើងបង្រៀន

  • argis

    ArcGIS

    នៅក្នុងវគ្គសិក្សានេះ អ្នកនឹងរៀនពីរបៀបបង្កើតផែនទី វិភាគទិន្នន័យ និងស្វ័យប្រវត្តិកម្មលំហូរការងារដោយប្រើ ArcGIS ។ មិនថាអ្នកជាសិស្សថ្មី ឬធ្លាប់មានបទពិសោធន៍ខ្លះៗ វគ្គសិក្សានេះផ្តល់ឱ្យអ្នកនូវជំនាញដែលអ្នកត្រូវការដើម្បីទទួលបានជោគជ័យក្នុងវិស័យភូមិសាស្រ្តមួយនេះ។

  • qgis

    QGIS

    គឺជាកម្មវិធី GIS ឥតគិតថ្លៃ និងបើកចំហទៅកាន់អ្នកប្រើប្រាស់។ នៅក្នុងវគ្គសិក្សានេះ អ្នកនឹងរៀនពីរបៀបប្រើប្រាស់ QGIS ដើម្បីបង្កើតផែនទី វិភាគទិន្នន័យ និងធ្វើការវិភាគលើលំហ។ វគ្គសិក្សានេះអាចរៀនបានទាំងអ្នកមិនចេះសោះ និងអ្នកដែលមានបទពិសោធន៍ខ្លះៗរួចហើយ។

  • arcgisPro

    ArcGIS Pro

    ArcGIS Pro គឺជាកម្មវិធី GIS ចុងក្រោយ និងទំនើបបំផុតរបស់ Esri ។ នៅក្នុងវគ្គសិក្សានេះ អ្នកនឹងរៀនពីរបៀបប្រើប្រាស់ ArcGIS Pro ដើម្បីបង្កើត និងវិភាគផែនទី 2D និង 3D ធ្វើការវិភាគលើលំហ និងចែករំលែកការងាររបស់អ្នកជាមួយអ្នកដទៃ។

Khmer GRS Academy Training

មិនគ្រាន់តែបង្រៀន យើងតែងតែឈឺឆ្អាល និងរិះរកវិធីបង្រៀនដ៏ល្អបំផុត

យើងផ្តោតលើគុណភាពមេរៀននីមួយៗ ដោយធ្វើកំណែទម្រង់លើមាតិកា និងតែងតែធ្វើបច្ចុប្បន្នភាពមេរៀន ដើម្បីឲ្យគុណភាពអប់រំកាន់តែមានស្តង់ដារ។

  • មេរៀនបច្ចុប្បន្នភាព
  • ការបង្រៀនមានស្តង់ដារ
  • ធនធានមនុស្សពិតប្រាកដ
ចូលរៀនឥឡូវនេះ
កម្មវិធី

កម្មវិធីរបស់ KGA

កម្មវិធី និងឧបករណ៍ដែលបង្កើតឡើងសម្រាប់អ្នកជំនាញ GIS ដើម្បីបង្កើនល្បឿន ភាពងាយស្រួល និងគុណភាពការងារ។

KGA Toolboxឧបករណ៍ ArcGIS Pro

KGA Toolbox

ឧបករណ៍ GIS កម្រិតវិស្វកម្មសម្រាប់ ArcGIS Pro

បណ្តុំឧបករណ៍សម្រាប់កម្មវិធី ArcGIS Pro ពីការគ្រប់គ្រងទិន្នន័យធម្មតា រហូតដល់ការផលិតផែនទីកម្រិតជំនាញ។

  • ការងារផែនទីកាដាស្ត្រ
  • ពិនិត្យគុណភាពទិន្នន័យ
  • ស្វ័យប្រវត្តិកម្មលំហូរការងារ
  • ភ្ជាប់ជាមួយ ArcGIS Pro
មើល KGA Toolbox
KGA GeodigitizerWeb-GIS

KGA Geodigitizer

គូសបង្កើតទិន្នន័យ GIS បានលឿន និងងាយស្រួល

Web-GIS សម្រាប់គូសបង្កើតទិន្នន័យ GIS ដូចជា ចំណុច ខ្សែ និងពហុកោណ បានលឿន និងមានភាពងាយស្រួល។

  • គូសទិន្នន័យបានងាយស្រួល
  • បង្កើតទិន្នន័យបានលឿន
  • លទ្ធផលមានភាពត្រឹមត្រូវ
  • ផ្ទាំងប្រើប្រាស់ងាយយល់
មើល KGA Geodigitizer
Blog

មាតិកាថ្មីៗ ពី KGA

វីដេអូ tutorials, tips & tricks, និងព័ត៌មានថ្មីៗស្តីពីពិភព GIS។

Shapefile មិនមែនជាឯកសារតែមួយទេTips & Tricks
៥ នាទី

Shapefile មិនមែនជាឯកសារតែមួយទេ

អ្នកប្រើ GIS ជាច្រើនធ្លាប់ជួបបញ្ហា ទទួលបានតែឯកសារ `.shp` មួយ ហើយមិនអាចបើកបាន។ មូលហេតុគឺ Shapefile មិនមែនជាឯកសារតែមួយទេ ប៉ុន្តែជាបណ្ដុំនៃឯកសារជាច្រើនដែលធ្វើការរួមគ្នា។

2,115220
អានបន្ថែម
ការពង្រីក (Zoom In) មិនធ្វើឱ្យទិន្នន័យមានភាពត្រឹមត្រូវជាងមុនទេTips & Tricks
៥ នាទី

ការពង្រីក (Zoom In) មិនធ្វើឱ្យទិន្នន័យមានភាពត្រឹមត្រូវជាងមុនទេ

អ្នកប្រើ GIS ជាច្រើនយល់ច្រឡំថា ការពង្រីកផែនទីច្រើនជាងមុន មានន័យថាទិន្នន័យកាន់តែត្រឹមត្រូវ។ ជាក់ស្តែង វាគ្រាន់តែពង្រីកការបង្ហាញលើអេក្រង់ប៉ុណ្ណោះ មិនបានបង្កើនគុណភាពទិន្នន័យឡើយ។

1,01347
អានបន្ថែម
Snapping អាចជួយសន្សំពេលកែសម្រួលបានរាប់ម៉ោងTips & Tricks
៥ នាទី

Snapping អាចជួយសន្សំពេលកែសម្រួលបានរាប់ម៉ោង

អ្នកចាប់ផ្តើមប្រើ GIS ជាច្រើនផ្តោតលើការរៀនគូរទិន្នន័យ (Digitizing) និងការប្រើឧបករណ៍ផ្សេងៗ ប៉ុន្តែមានមុខងារតូចមួយដែលមានសារៈសំខាន់ខ្លាំង គឺ Snapping។

3,189222
អានបន្ថែម
OpenKGA

ទិន្នន័យ GIS បើកចំហ

ទិន្នន័យ GIS ឥតគិតថ្លៃសម្រាប់ការសិក្សា ស្រាវជ្រាវ និងការអនុវត្តជាក់ស្តែង។

Archive Toolឧបករណ៍ និងដំណោះស្រាយZIP

Archive Tool

ឧបករណ៍ Batch សម្រាប់បង្កើត និងស្រង់ឯកសារបង្ហាប់ជាច្រើនក្នុងពេលតែមួយ ដោយប្រើការអូសនិងទម្លាក់ និងមិនចាំបាច់បើកកម្មវិធីបង្ហាប់។

2,938304
Size
125.9 KB
Updated
6 Jul 2026
License
Open Source

មតិសិស្សរបស់យើង

យើងតែងតែយកចិត្តទុកដាក់ទៅលើការបញ្ចេញមតិ និងការរិះគន់ស្ថាបនា ដើម្បីស្វែងរកភាពរីកចម្រើនទៅមុខ

    ឆេង ហុងឆាយ
    ឆេង ហុងឆាយនិស្សិត | ITC, ហាត់ការ ODC

    "ខ្ញុំធ្លាប់ជាសិស្សអាហារូបករណ៏នៅ KGA ជំនាន់ទី១ ខ្ញុំពិតជារំភេីបមែនទែនដែលបានជាប់អាហារូបករណ៏ជំនាន់ទី១នៅ KGA។ ក្រោយមកខ្ញុំក៏ក្លាយជំនួយការគ្រូបង្រៀននៅទីនេះ ដោយខ្ញុំធ្លាប់ជាសិស្សឆ្នើម។ ខ្ញុំក៏បាននឹងកំពុងបង្រៀនថ្នាក់អាហារូបករណ៍ទៅកាន់សិស្សជំនាន់ក្រោយៗផងដែរ។ ខ្ញុំរីករាយជាមួយការសិក្សានៅទីនេះ ហើយខ្ញុំពិតជាត្រេកអរជាមួយនឹងឱកាសដែលខ្ញុំទទួលបាន។ Shout out to all KGA Team."

    សុវត្ថិ វាលី
    សុវត្ថិ វាលីនិស្សិត | TSI

    "ក្រោយបញ្ចប់ការសិក្សារបស់ខ្ញុំក្នុងវគ្គសិក្សាការផលិតផែនទី ខ្ញុំបានយល់ដឹងច្រើនអំពីការប្រើប្រាស់ឧបករណ៍(tools)ផ្សេងៗនិង command ជាច្រើនដើម្បីបង្កើតផែនទីដ៏ល្អ និងត្រឹមត្រូវ។ ខ្ញុំទទួលបានជំនាញសំខាន់ៗក្នុងការប្រើប្រាស់ Arcmap និង ArcGIS Pro ដូចជា ចំណេះដឹងទិន្នន័យផែនទី បង្កើតនិងកែសម្រួលផែនទី វិភាគទិន្នន័យភូមិសាស្រ្ត ជាដើម។ ខ្ញុំបានសង្កេតឃើញថាក្រោយពីខ្ញុំបានបញ្ចប់វគ្គសិក្សាពី khmer GRS Academy បានធ្វើអោយខ្ញុំទទួលបានចំណះដឹងច្បាស់ៗ ដើម្បីជាប្រយោជន៍ក្នុងការសិក្សា និងការងារនាពេលអនាគត។"

    សាប អួ
    សាប អួនិស្សិត | RUPP

    "ខ្ញុំពិតមានសំណាងដែលទទួលបានឱកាសចូលរៀននៅសាលា Khmer GIS Academy។ ការបង្រៀនរបស់លោកគ្រូល្អ ច្បាស់ៗ ងាយយល់ ទោះបីជាអ្នកចាប់ផ្តើមថ្មីក៏អាចរៀនបាន និងឆាប់ចាប់បានផងដែរ។ ការបង្រៀនរបស់លោកគ្រូពិតជាល្អ មានកិច្ចការផ្ទះ និងលំហាត់ជាច្រើនដែលដាក់អោយធ្វើ។ មានទិន្នន័យល្អៗ ជាពិសេសចំពោះអ្នកដែលធ្វើការងារខាងវិស័យដីឡូតិ៍ វិស័យយោធា វិស័យរដ្ឋបាល វិស័យអចនទ្រព្យជាដើម។ ក្រោយពេលដែលខ្ញុំបានបញ្ចប់ការសិក្សា ខ្ញុំក៏បានចូលធ្វើការងារស្ម័គ្រចិត្តផ្នែក GIS ហើយក៏ឃើញថាអ្វីដែលខ្ញុំបានរៀននៅ KGA គឺត្រឹមត្រូវច្រើនជាមួយនឹងការងារជាក់ស្តែង។"

ទំនាក់ទំនង មកយើងខ្ញុំ

យើងផ្តល់ឲ្យនូវការបង្រៀនដែលយកចិត្តទុកដាក់ ប្រកបដោយគុណភាព និងទំនួលខុសត្រូវ។